Pages

វិធីផ្លាស់ផ្តូរ Theme Windows 7 ឲ្យទៅជា Theme Mac Snow Leopard

សព្វថៃ្ងនេះ ចំនួនអ្នកប្រើប្រាស់ប្រព័ន្ធប្រត្តិបតិ្តការ Mac ​​​​ មាន​កាន់តែច្រើន ហើយយល់ដឹងនឹងបានទទួលស្គាល់ជាប្រព័ន្ធ ប្រត​្តិបតិ្តការដែលផ្តល់នូវប្រព័ន្ធការពារល្អ និងមានទំរង់ស្រស់ស្អាត ទាំង Theme, Style បូករួមរូបភាពដ​ែលដាក់លើអេក្រង់ផងដែរ។ ហើយកាលពីលេខមុនៗវិញក្រុមការងារក៏ធ្លាប់បានចុះផ្សាយពីរបៀបកែ Theme Windows XP ទៅជា Theme Mac ម្តងរួចមកហើយតែឥឡូវក្រុមការងារសូមលើកយករបៀបផ្លាស់ផ្តូរ Windows 7 ទៅជា Theme Mac វិញម្តង។

តំរូវការប្រើប្រាស់

- កុំព្យូទ័រដែលតំនើការដោយWindows 7

- Theme Snow Leopard ទំហំ​​ 5.60 MB

- លោកអ្នកDownload Free ជាមួយWebsite www.mpmag.com.kh

របៀបអនុវត្តន៍

1.​ របៀបផ្លាស់ផ្តូរVisual Style, Themes, Screen ទៅជា​ Theme Snow Leopard, Class, Basic

ដំបូងចូលទៅក្នុង Folder Theme ដែលបាន Download រួច Copy Folder Snow Leopard យកទៅដាក់លើទីតាំង C:windows esources hemes បន្ទាប់មក ចុច Patch លើ File Snow Leopard Basic.theme, Snow Leopard Glass.theme, Snow Leopard.theme ដែលនៅក្នុង Folder Theme នោះ។

2.​ របៀបផ្លាស់ផ្តូរExplorer Frame, Style, Welcome Centerឲ្យទៅជា​​ Mac Snow Leopard

តំរូវឲ្យលោកអ្នកចូលទៅ​​ Folder System32 ដែលបាន Download បន្ទាប់មក Copy Files Shell32.dll, ExplorerFrame.dll និង OobeFldr.dll យកទៅដាក់លើទីតាំង C:WindowsSystem32 ប៉ុន្តែសូមរក្សា Files ដើមរបស់ Windows 7 ដែល​នៅក្នុង System32 ​​​​​​​​​​​​​​​​​​​​​​​​​​​​ទុកផង។

3.​ របៀបផ្លាស់ផ្តូរIcon Start Windows 7 ទៅជា​ Icon Mac Snow Leopard

ដំបូងចូលទៅកាន់ទីតាំងC:windows បន្ទាប់មកCopy File Explorer.exe ទៅរក្សាទុកកន្លែងសុវត្ថភាពជាមុនសិនបន្ទាប់មកកែOwnership​ File Explorer.exe​ ដោយចុចRight click​ -> Properties -> Security-> Advance -> Owner Tabs -> Edit -> រួចជ្រើសរើសUser Account -> OK​ បន្ទាប់មកចាកចេញដល់Security​ ​-> ជ្រើសរើសUser Account​​ ដែលកុំពុងប្រើ-> Tick Full Control -> Apply and OK​ ។បន្ទាប់មកCopyExplorer.exe ទៅដាក់នៅទីតាំងC:windows រួចLog off ឬRestart ជាការស្រេច៕

Visitor