Pages

រត់​ហាត់​ប្រាណ​យឺត​ៗ​ជួយ​ឱ្យ​សាច់​ដុំ​ល្អ​ប្រ​សើរ​ជាង​ការ​ដើរ​ញាប់​និង​កាត់​បន្ថយ​ការ​ហត់នឿយ​


ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា ការ​រត់​យឺតៗ​មិន​បង្ខំ​​ធ្វើ​ឱ្យ​យើង​មាន​ការ​ហត់​នឿយ​តិច​តួច​ ​ព្រម​ទាំង​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​សម្រាប់​សាច់​ដុំ​​​របស់​យើង​ជាជាង​ការ​ដើ ​រ​ញាប់​។ នេះ​ពី​​ព្រោះ​តែ​ ការរត់​ក្នុងល្បឿន​​២ម៉ែត្រ​ក្នុង​១​វិ​នា​ទី​អាច​ជួយ​ឱ្យ​សាច់ដុំ​កំភួន​ ជើង​ធ្វើ​ការ​បាន​គ្រប់​គ្រាន់​ជាជាង​ការ​ដើរ​ញាប់​។ ចលនា​ដ៏​គ្រ​ប់​គ្រាន់​នេះ​នឹង​ជួយ​ឱ្យ​សាច់​ដុំ​បញ្ចេញ​ថាម​ពល​បន្ថែម​ទៀត​ ដែល​ប្រការ​នេះ​នឹង​ធ្វើ​ឱ្យ​កម្រិត​​សរី​រាង្គ​ Staminaកើន​ឡើង ។ ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ​ North Carolina State Universityសហ​រដ្ឋ​អា​មេរិក​បាន​ចង្អុល​បង្ហាញ​ថា ការ​ដើរ​ញាប់​ធ្វើ​ឱ្យ​សាច់​ដុំ​ធ្វើ​ការ​ខ្លាំង​ ប៉ុន្តែ​ថាម​ពល​វា​ផ្តល់​ឱ្យ​តិច​ទៅ​វិញ​​ ដែល​ភាព​មិន​គ្រប់​គ្រាន់​នេះ​ទី​បំ​ផុត​នឹង​ធ្វើ​ឱ្យ​សរី​រាង្គ​ Staminaរបស់​យើង​ថយ​ចុះ​។ ​

ទោះ​ជា​យ៉ាង​ណាក្តី ការរត់​ក្នុង​ល្បឿន​ត្រឹម​តែ​២​ម៉ែត្រ​ក្នុង​មួយ​វិនា​ទី​ពិត​ជាជួយ​ឱ្យ​ សាច់​ដុំ​ផ្លាស់​ប្តូរ​កម្លាំង​យឺតៗ​ និង​ផ្តល់​នូវ​ថាម​ពល​បន្ថែម​ទៀត​បើ​ទោះ​បី​ជា​វា​មិន​បាន​ធ្វើ​ការ​ខ្លាំង​ ក៏​ដោយ។​ ​សាស្ត្រា​ចា​រ្យ​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ វេជ្ជ​បណ្ឌិត​ Dr. Gregory Sawickiបាននិយាយ​ថា ការរក​ឃើញ​លើក​នេះ​ក៏​បាន​បង្ហាញ​ពី​មូល​ហេតុ​មួយ​ដែល​«កីឡាដើរ​ល្បឿន»ពុំ​ មាន​អ្នក​ចូល​រួម​ច្រើន​។ លោក​ថា ៖« ការ​ដើរ​ល្បឿន​ សា​ច់​ដុំ​មិន​ធ្វើ​ការ​​គ្រប់​គ្រាន់​ទេ​ ដូច្នេះ​ការ​ផ្លាស់​ប្តូរ​ទៅ​ជារត់គឺ​​ក្នុង​គោល​បំណងដើម្បី​​បង្កើន​សមត្ថ​ ភាព​ និង​ភាព​ស្រណុក​សុខ​ស្រួល​ ជា​ពិសេស​​​​ធ្វើ​ឱ្យ​មាន​ថាម​ពល​»។

​លោក​បន្ថែម​ថា​៖«ជាជាង​អ្នក​ប្រ​ណាំង​ដើរ​អូ​ឡាំ​ពិក មនុស្ស​ជា​ទូ​ទៅ​យល់​ថា​ ពួក​គេ​រត់​ស្រួល​ជាង​ដើរ​នៅ​ពេល​ដែល​ពួក​គេ​ចាប់​ធ្វើ​ចល​នា​ទៅ​មុខ​២​ ម៉ែត្រ​ក្នុង​មួយ​វិ​នា​ទី​ គឺ​ប្រហែល​ជា​៧,២៤​គី​ឡូ​ម៉ែត្រ​ក្នុង​១ម៉ោង​។ ចលនា​សាច់​ដុំ​​មិន​បាន​ល្អ​ត្រឹម​ត្រូវទេ ​ខណៈ​ដែល​អ្នក​ដើរ​កាន់​តែ​លឿន​ទៅ​ៗ​​​ តែ​នៅ​ពេល​​អ្នក​ប្តូរ​ពី​ដើរ​មក​រត់​វិញ សាច់​ដុំ​ដដែល​នោះ​នឹង​ក្លាយ​ទៅ​ជា​ Staticដែល​ជា​មែក​ធាង​នៃ​យន្ត​សាស្ត្រ​ពាក់​ព័ន្ធ​ទៅ​លើ​ការ​ធ្វើ​វិ​ភាគ​នៃ ​ទម្ងន់​ផ្ទុក​(កម្លាំង​ ទំ​នាញ​របស់​កម្លាំង)​នៅ​លើ​ប្រព័ន្ធ​រាង​កាយ​ក្នុង​លំ​នឹង​ static equilibrium៕

Visitor